My university [ Royal University of Agriculture (RUA) ]
My university [ Royal University of Agriculture (RUA) ] 1.បន្ទប់រដ្ឋបាល និងមជ្ឈមណ្ឌលព័ត៌មាន ( Administration Room and Information Center) ជាកន្លែងដែលសំខាន់ព្រោះកន្លែងនេះជាកន្លែងផ្តល់ដំណឹងដល់និស្សិត ក៏ដូចជាកន្លែងដែរសិស្សានុសិស្សដែលមានបំណងចូលរៀននៅសកលវិទ្យាល័យ (RUA) ទិញពាក្យ សាកសួរព័ត៌មានពីសាលា មានចម្ងល់ផ្សេងៗយើងអាចទៅសាកសួរបាន និងការចេញច្បាប់បម្រាមផ្សេងៗ ដល់និស្សិតក៏ដូចជាអាណាព្យាបាលឲ្យបានជ្រាបជាដំណឹង។ 2.មជ្ឈមណ្ឌលភាសា ( Language Center) ជាកន្លែងនិស្សិតឆ្នាំមូលដ្ឋានទៅតេស្តសម្ថភាពភាសាមុនចូលរៀននិងជាកន្លែងលក់សៀវភៅអង់គ្លេសផងដែរ។ 3. មន្ទីពិសោធន៍អតិសុខុមសាស្រ្ត ជាកន្លែងដែរអនុវត្តការវិភាគវិទ្យាសាស្រ្តលើភស្តុតាងដើម្បីជួយវិភាគសំណាក កំណត់អត្តសញ្ញាណ ពិនិត្យសារធាតុគីមីនៅក្នុងខ្លួនមនុស្ស សត្វនិងចំណីអាហារផ្សេងៗ។ 4.ស្ថានីយ៍ពិសោធន៍ដំណាំ ជាកន្លែងដែរអោយនិស្សិតដែររៀនជំនាញកសិកម្មចុះអនុវត្តផ្ទាល់ក៏ដូចជាសិក្សាពីសណ្ឋានដីប្រភេទដំណាំផ្សេងៗ ដើម្បីផ្តល់ចំណេះដឹងឲ្យកាន់តែច្បាស់និងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីយកទៅប្រើប្រាស់នៅពេលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ។ មិនតែប៉ុណ្ណោះនៅពេលទទួលផលទាំងនោះយកទៅលក់នៅសាល...