My university [ Royal University of Agriculture (RUA) ]

 My university [ Royal University of Agriculture (RUA) ]

1.បន្ទប់រដ្ឋបាល និងមជ្ឈមណ្ឌលព័ត៌មាន (Administration Room and Information Center)

ជាកន្លែងដែលសំខាន់ព្រោះកន្លែងនេះជាកន្លែងផ្តល់ដំណឹងដល់និស្សិត ក៏ដូចជាកន្លែងដែរសិស្សានុសិស្សដែលមានបំណងចូលរៀននៅសកលវិទ្យាល័យ (RUA) ទិញពាក្យ សាកសួរព័ត៌មានពីសាលា មានចម្ងល់ផ្សេងៗយើងអាចទៅសាកសួរបាន និងការចេញច្បាប់បម្រាមផ្សេងៗ ដល់និស្សិតក៏ដូចជាអាណាព្យាបាលឲ្យបានជ្រាបជាដំណឹង។


2.មជ្ឈមណ្ឌលភាសា (Language Center)

ជាកន្លែងនិស្សិតឆ្នាំមូលដ្ឋានទៅតេស្តសម្ថភាពភាសាមុនចូលរៀននិងជាកន្លែងលក់សៀវភៅអង់គ្លេសផងដែរ។

 3.មន្ទីពិសោធន៍អតិសុខុមសាស្រ្ត

ជាកន្លែងដែរអនុវត្តការវិភាគវិទ្យាសាស្រ្តលើភស្តុតាងដើម្បីជួយវិភាគសំណាក កំណត់អត្តសញ្ញាណ ពិនិត្យសារធាតុគីមីនៅក្នុងខ្លួនមនុស្ស សត្វនិងចំណីអាហារផ្សេងៗ។

 4.ស្ថានីយ៍ពិសោធន៍ដំណាំ

ជាកន្លែងដែរអោយនិស្សិតដែររៀនជំនាញកសិកម្មចុះអនុវត្តផ្ទាល់ក៏ដូចជាសិក្សាពីសណ្ឋានដីប្រភេទដំណាំផ្សេងៗ ដើម្បីផ្តល់ចំណេះដឹងឲ្យកាន់តែច្បាស់និងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីយកទៅប្រើប្រាស់នៅពេលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ។ មិនតែប៉ុណ្ណោះនៅពេលទទួលផលទាំងនោះយកទៅលក់នៅសាលាដើម្បីបានប្រាក់ចំណូលបន្ថែមក៏ដូចជាលើកទឹកចិត្តដល់និស្សិតផងដែរ។

5.បន្ទប់បណ្ណាល័យ (Library Room)

និស្សិតអាចចូលទៅសិក្សាបាននិងអាចខ្ជីសៀវភៅពីបណ្ណាល័យបានដោយមានលេខសម្គាល់និស្សិតរបស់ខ្លួន។

 6.សាលសម្តេច(Samdech Hall)

ជាកន្លែងបង្កើតកម្មវិធីធំអ្វីមួយដូចជា សិក្ខាសាលា ដែលតម្រូវឲ្យនិស្សិតគ្រប់រូបជួបជុំគ្នានៅទីនោះបាន។

 7.អគារសិក្សាសម្រាប់ថ្នាក់មូលដ្ឋាន

នៅកន្លែងនេះមានអគារនិងបន្ទប់ជាច្រើនសម្រាប់និស្សិតនៅក្នុងថ្នាក់រៀនមានទំហំធំទូលាយពន្លឺគ្រប់គ្រាន់ក៏ដូចជាឧបករណ៍ជាច្រើនសដើម្បីនិស្សិតសិក្សាស្វែងយល់មិនតែប៉ុណ្ណោះសាលាមានទីធ្លាធំទូលាយល្អ មានកន្លែងស្ងប់ស្ងាត់ ដែរអាចឲ្យនិស្សិតអាចធ្វើការងាររបស់គេបានយ៉ាងស្រួល។

 8.បន្ទប់កុំព្យូទ៍រ(computer lab)

ជាកន្លែងផ្តល់នូវចំណេះដឹងដែរនិស្សិតគ្រប់រូបចូលទៅសិក្សាដោយមិនគិតលុយហើយពេលទំនេរសម្រាប់និស្សិតដែរចង់ចូលរៀនអាចចូលទៅរៀនបាន និងអាចធ្វើកិច្ចការផ្សេងៗដោយប្រើកុំព្យូទ័រនេះបានអាចជួយដល់ការចំណាយលុយច្រើនសម្រាប់និស្សិតដែរមិនសូវមានថវិការ។

 9.កន្លែងផ្ញើរម៉ូតូ

មានទីធ្លាធំទូលាយងាយស្រួលដាក់ម៉ូតូនិងធានាសុវត្ថិភាពបានល្អ មានអ្នកយាមម៉ូតូ មិនខ្លាចបាត់ទុក្ខបានយ៉ាងមានទំនុកចិត្ត។
បើមិនសុវត្ថិភាពមិនយកលុយ


 អរគុណមែនទែន🙏

 Group number 7

Writer         : សំអាត សុធារ៉ា, សាយ ស្រីនួន

Take Photo : សឿង ខ្លឹង, ឡាដាំង សុគុណនីកា

Computer   : ហន អារ៉ូស្សា

Location at : Royal University of Agriculture (RUA)


Comments

Popular posts from this blog

Benefits of fresh milk and the health effects of alcohol