Posts

Showing posts from February, 2025

My university [ Royal University of Agriculture (RUA) ]

Image
 My university [ Royal University of Agriculture (RUA) ] 1.បន្ទប់រដ្ឋបាល និងមជ្ឈមណ្ឌលព័ត៌មាន ( Administration Room and Information Center) ជាកន្លែងដែលសំខាន់ព្រោះកន្លែងនេះជាកន្លែងផ្តល់ដំណឹងដល់និស្សិត ក៏ដូចជាកន្លែងដែរសិស្សានុសិស្សដែលមានបំណងចូលរៀននៅសកលវិទ្យាល័យ (RUA) ទិញពាក្យ សាកសួរព័ត៌មានពីសាលា មានចម្ងល់ផ្សេងៗយើងអាចទៅសាកសួរបាន និងការចេញច្បាប់បម្រាមផ្សេងៗ ដល់និស្សិតក៏ដូចជាអាណាព្យាបាលឲ្យបានជ្រាបជាដំណឹង។ 2.មជ្ឈមណ្ឌលភាសា ( Language Center) ជាកន្លែងនិស្សិតឆ្នាំមូលដ្ឋានទៅតេស្តសម្ថភាពភាសាមុនចូលរៀននិងជាកន្លែងលក់សៀវភៅអង់គ្លេសផងដែរ។   3. មន្ទីពិសោធន៍អតិសុខុមសាស្រ្ត ជាកន្លែងដែរអនុវត្តការវិភាគវិទ្យាសាស្រ្តលើភស្តុតាងដើម្បីជួយវិភាគសំណាក កំណត់អត្តសញ្ញាណ ពិនិត្យសារធាតុគីមីនៅក្នុងខ្លួនមនុស្ស សត្វនិងចំណីអាហារផ្សេងៗ។   4.ស្ថានីយ៍ពិសោធន៍ដំណាំ ជាកន្លែងដែរអោយនិស្សិតដែររៀនជំនាញកសិកម្មចុះអនុវត្តផ្ទាល់ក៏ដូចជាសិក្សាពីសណ្ឋានដីប្រភេទដំណាំផ្សេងៗ ដើម្បីផ្តល់ចំណេះដឹងឲ្យកាន់តែច្បាស់និងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីយកទៅប្រើប្រាស់នៅពេលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ។ មិនតែប៉ុណ្ណោះនៅពេលទទួលផលទាំងនោះយកទៅលក់នៅសាល...

Benefits of fresh milk and the health effects of alcohol

Image
1.ផលប៉ះពាល់នៃគ្រឿងស្រវឹងចំពោះសុខភាព ( Health effects of alcohol) ក្នុងមួយឆ្នាំៗមនុស្សប្រមាណជាង3លាននាក់ត្រូវបានទទួលមរណះភាព ដោយសារគ្រឿងស្រវឹងដែលចំនួននេះស្មើនឹង13,5%នៃការទទួលមរណះភាពទាំងវ័យក្មេងនៅចន្លោះអាយុចាប់ពីរ20ឆ្នាំទៅ30ឆ្នាំទាំងបុរសនឹងស្រ្តីព្រមទាំងមនុស្សវ័យចំណាស់ផងដែរ នេះបើយោងទៅតាមរបាយការរបស់អង្គការសុខភាពពិភពលោកដែលបានចេញកាលពីពេលថ្មីៗនេះ។ គួរអោយកត់សម្គាល់ផងដែរថាគ្រឿងស្រវឹងជាអាវុធអត្តឃាតមួយដែលយើងស្ម័គ្រចិត្ត100%ក្នុងការយកលុយអោយគេសម្លាប់ខ្លួនឯង ហើយវាសម្លាប់មនុស្សដោយបើកចំហរផងដែរ។ជាតិអាកុលឬគ្រឿងស្រវឹងវាអាចបង្កផលប៉ះពាល់ជាច្រើនទៅលើជីវិតរបស់មនុស្សម្នាក់ៗដែលទទួលទានវា។ ខាងក្រោមនេះជាបញ្ហាខ្លះៗដែលបណ្ដាលមកពីរការប្រើប្រាស់គ្រឿងស្រវឹងដែលធ្វើអោយបាត់បង់សុខភាពរបស់យើងរួមមានដូចជាៈ _បើចង់បានសុខភាពល្អ និងរស់បានយូរសូមកុំបរិភោគគ្រឿងស្រវឹង _បណ្ដាលអោយមានអាការះអស់កម្លាំង ឈឺក្បាល វិលមុខ _ធ្វើអោយសរីរាង្គគ្រប់ផ្នែកត្រូវបានចុះខ្សោយ _ធ្វើអោយក្រពះពិបាក់ក្នុងការរំលាយអាហារនឹងរលាក្រពះ _ធ្វើអោយឡើងសម្ពាធឈាម បង្ករោគបេះដូង _ធវើអោយកើតជំងឺទឹកនោមផ្អែមនឹងខូចតម្រង់នោម _ធ្វើអោយខូចក្រលៀន _ធ្វើអោយខ្វះឈាមក្រហម _ធ្វើអោយលើសទម្ងន់ ឡើង...